​គោល​ការណ៍ឯកជនភាពរបស់អ្នកឆ្លើយតប - GDPR

 

 

តើយើង​ជានរណា?

យើង​ជាក្រុមហ៊ុន HarrisX (a trading name of Northstar Research Research Partners (UK) Ltd) ។យើង​ជាក្រុមហ៊ុនដែល​បាន​​ចុះបញ្ជីនៅ​ក្នុងប្រទេស​អង់គ្លេស និង​មាន​ទីតាំង​ការិយាល័យ​ដែល​បាន​ចុះបញ្ជីនៅ​អគារជាន់3rdFloor, 110 Southwark Street, London, SE1 0SU, United Kingdom.។​

យើងនឹងប្រាប់លោក​អ្នកខាងក្រោម​នេះថាតើត្រូវ​​ធ្វើ​ដូចម្ដេចដើម្បីទំនាក់ទំនងមក​ពួក​យើង។​

 

 

ហេតុអ្វីបានជាយើង​ប្រមូល​ទិន្នន័យរបស់អ្នក៖

គោលការណ៍ឯកជនភាពនឹង​ពន្យល់​លោក​អ្នក​ ថាតើ​ក្រុមហ៊ុន Northstar Research Partners (UK) គ្រប់គ្រង​ព័ត៌មាននិងទិន្នន័យ​ផ្ទាល់ខ្លួន​របស់លោក​អ្នក​ដូចម្ដេច។​ យើង​ផ្ដល់តម្លៃទៅលើ​ការជឿទុកចិត្ត​របស់អ្នកដូច្នេះយើង​ចង់​បញ្ជាក់បង្ហាញ​គោលការណ៍នេះ​​ឱ្យ​កាន់តែច្បាស់​-តាម​ភាសាបែប​សាមញ្ញ។​

 

យើង​ប្រមូល​ទិន្នន័យ​របស់​​អ្នក​ប្រសិន​បើ​អ្នក​យល់​ព្រម​ចូលរួម​នៅ​ក្នុង​​ទីផ្សារ​គម្រោង​ស្រាវជ្រាវ​របស់ពួក​យើង។សូមអាន​គោលការណ៍​ ដើម្បី​ឱ្យអ្នក​ច្បាស់​ថា​អាច​ទទួល​យក​បាន​ និង​យល់​ស្រប​ជាមួយនឹង​​គោលការណ៍នេះ។​តាមមូលដ្ឋាន​ច្បាប់ យើង​ប្រើប្រាស់​ទិន្នន័យលោកអ្នក​តាមរយៈ “​ការ​ព្រមព្រៀង”ក្នុង​ការ​ចូលរួមដោយការ​ស្ម័គ្រចិត្តទាំងស្រុង​​ ប៉ុន្តែប្រសិនបើ​អ្នក​នៅតែបន្តចូលរួម​នោះក៏មាន​ន័យថា​អ្នក​យល់ព្រម​ជាមួយ​លក្ខខណ្ឌរបស់​គោលការណ៍។​ ប្រសិន​បើលោក​​អ្នក​មិនពេញចិត្ត​នឹង​គោលការណ៍លោក​អ្នក​មិន​គួរ​ចូលរួម​ក្នុង​គម្រោងនេះទេ - ឬលោក​អ្នក​អាចដក​​ការ​ព្រមព្រៀង​របស់​អ្នក​បាន​គ្រប់ពេល​ចំពោះដំណើរការ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​​អ្នក ហើយ​ប្រសិន​បើ​ដូច្នោះសូម​លោកអ្នក​​ប្រើប្រាស់​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ខាងក្រោម​។​

 

 

ហេតុអ្វីបាន​ជាយើង​អនុវត្តគម្រោង​អនឡាញ ហើយ​តើ​យើង​ទទួល​បាន​ព័ត៌មាន​លម្អិត​របស់អ្នក​​មក​ពីណា?

យើង​អនុវត្ត​​គម្រោងស្រាវជ្រាវសម្រាប់​​អតិថិជន។យើង​ទទួល​បាន​ព័ត៌មាន​ទំនាក់ទំនងលម្អិត​​របស់​អ្នក​ -

-  ទី​កន្លែង​ដែល​អ្នកមាន​​ទំនាក់ទនង​រួចមក​ហើយ​ជាមួយ​នឹង​អតិថិជន​របស់ពួក​យើង​ទោះបី​ជានិយោជិក ឬក៏​អតិថិជន ក្នុង​ករណីពួក​គេ​ផ្ដល់​ព័ត៌មាន​លម្អិត​អ្នក​ដល់ពួក​​យើង​

-  ​ឬទីកន្លែង​ដែល​យើង​ទទួល​បាន​ព័ត៌មាន​លម្អិតរបស់​អ្នក​ពីភាគីទីបី​ដូចជា​ក្រុមហ៊ុន​ក្រុម​ស្រាវជ្រាវ​ទីផ្សារ​ ឬពីទីផ្សារភ្នាក់ងារជ្រើសរើសបុគ្គលិក​ផ្សេងៗទៀត​។

 

 

តើយើង​ប្រមូល​ទិន្នន័យផ្ទាល់ខ្លួន​អ្វីខ្លះ​ទាក់ទង​នឹង​គម្រោងរបស់​ពួក​​យើង?

យើង​ប្រមូល​តែ​ទិន្នន័យ​ផ្ទាល់ខ្លួន​ពីលោកអ្នក​នៅពេល​យើង​ធ្វើ​ការ​ស្ទង់​មតិ និង​ស្វែង​រក​ទិន្នន័យពាក់ព័ន្ធ​សម្រាប់​គម្រោង។​អ្នកអាច​រំលង​សំណួរណាមួយ​ ប្រសិន​បើលោក​អ្នក​ចង់​ លើកលែង​តែសំណួរដែល​ចំបាច់ចំពោះពួក​យើង​សម្រាប់​ការរ​អនុវត្តទៅលើ​​ការស្ទង់​មតិ។​

 

ប្រសិន​បើ​យើង​ប្រមូលព័ត៌មាន​រសើប​ដូចជា យេនឌ័រ ពូជសាសន៍/ជាតិព័ន្ធ ការតម្រង់ទិស​​ភេទ យើង​ធ្វើ​វាឡើង​ក្នុង​គោល​បំណង​​បែងចែកទិន្នន័យ​និង​កំណត់​ប្រភេទវាប៉ុណ្ណោះ​ ហើយ​យើង​មិន​ធ្វើវាឡើង​ដើម្បីកំណត់​អត្តសញ្ញាណ​​ លក្ខណៈបុគ្គល​នោះ​ទេ។​

យើង​អាច​នឹង​ប្រមូល​ទិន្នន័យនានា​ដូច​ខាងក្រោម​នេះ​ នៅពេល​ដែល​អ្នក​ចូលរួម​ប្រតិបត្តិការ​ជាមួយ​គម្រោង ដើម្បីយក​វា​មក​កែលម្អ​នូវ​សេវា​របស់​យើង៖

  • កំណត់​ត្រាឯកសារដូចជាអាស័យដ្នាន IP របស់​អ្នក
  • ប្រព័ន្ធOSនិងព័ត៌មានអំពី​ឧបករណ៍(ម៉ាក និង​ម៉ូឌែលឧបករណ៍)
  • ជំនាន់កម្មវិធីរុករក
  • ល្វែងម៉ោង
  • តំណភ្ជាប់URLs
  • ចំនួនដង​នៃ​ការ​ឆ្លើយតប​ទៅនឹង​គេហទំព័រនិង​ទំហំនៃ​ចម្លើយតប​នោះ
  • កំហុសការទាញយក
  • រយៈពេល​នៃ​ការចូលទៅកាន់ទំព័រជាក់លាក់
  • កម្មវិធីដែលបាន​ប្រើ
  • រយៈពេល​បើកមើល​ក​ម្ម​វិធី
  • កម្មវិធីដែល​បានតម្លើង​
  • ទីតាំង
  • ភាសា
  • ព័ត៌មាន​អន្តរកម្ម​ទំព័រ​
  • ភ្នាក់ងារ​ប្រើប្រាស់
  • មាតិកាវីដេអូ​ក្នុង​កម្មវិធី​ចូល​ប្រើប្រាស់​(ឧ.Youtube,Netflix) ជាកន្លែង​ដែល​បាន​តំឡើង
  • ID/IDFAអ្នក​ផ្សព្វផ្សាយ
  • URLដែលយោង
  • អាស័យដ្ឋាន​IP
  • ពេល​វេលា​ព្យាយាម​ចូលមើល
  • ចំនួនដង​ដែល​ព្យាយាម​​ចូលមើល
  • ការ​យល់ព្រម​លើ​កំណត់​សម្គាល់EUCookie
  • លេខកូដ​​ផ្ទៀងផ្ទាត់​មាន​ពេលកំណត់​
  • ហួសពេលពេល​កំណត់​ផ្ទៀងផ្ទាត់ផុត​កំណត់​​
  • លេខកូដភាសា

 

តើយើង​ប្រើ​ទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ដើម្បី​អ្វី?

យើង​អាច​នឹង​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ដូច​ខាងក្រោមនេះ៖

  • ក្នុង​គោលបំណង​ស្រាវជ្រាវទីផ្សារ​ ដូចជាពិនិត្យ​មើលលទ្ធផល​ និងធ្វើ​​របាយការណ៍​ដល់​​អតិថិជន​យើង
  • ដើម្បីជួយដល់​​អ្នក​ នៅខណៈពេល​ដែលអ្នក​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​របស់​ពួក​យើង។
  • ដើម្បី​គ្រប់​គ្រង​ និង​អភិវឌ្ឃលើសេវាកម្ម​ដែល​យើង​ផ្ដល់ជូន។
  • ដើម្បី​ពិនិត្យឱ្យដឹង​ថាលក្ខខណ្ឌ​របស់ពួក​​យើងកំពុង​ត្រូវ​បានគេ​​គោរព និង​អនុវត្តតាម​​នៅពេល​ចាំបាច់។​

 

 

តើយើងចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ជាមួយ​អ្នក​ដែល​​អនុវត្ត​​ការ​ស្ទង់​មតិ​យ៉ាង​ដូចម្ដេច?

ប្រសិន​បើ​យើង​មិន​បាន​បញ្ជាក់​នៅ​ក្នុង​ការ​ណែនាំ​និង​ស្នើ​ការ​យល់​ព្រម​ពីអ្នកទេ - នោះ​យើង​នឹង​រាយការណ៍ព័ត៌មាន​របស់​អ្នក​ជា​ទម្រង់​អនាមិក​-ដូច្នេះគ្មាន​នរណាអាច​​កំណត់​អត្តសញ្ញាណ​លក្ខណៈបុគ្គលរបស់​អ្នក​បាន​ទេ។​

ប្រសិន​បើ​ការស្រាវជ្រាវ​មាន​លក្ខណៈជា​វីដេអូ/រូបថតឬប្រសិន​បើ​យើង​ចង់​ចែក​រំលែក​ទិន្នន័យផ្ទាល់​ខ្លួនរបស់​​អ្នក​ជាមួយ​អតិថិជនរបស់​ពួក​យើងតាម​អ្វី​ដែលពុំមានចែង​​នៅ​ក្នុង​គោលការណ៍នោះ​ យើងនឹង​ពន្យល់​និង​ស្នើសុំ​ការយល់ព្រម​ពីអ្នក​ជាមុនសិន​ នៅពេលចាប់ផ្ដើមធ្វើ​​ការ​ស្ទង់​មតិ។​

 

 

តើយើង​ចែករំលែក​ព័ត៌មានរបស់​​អ្នក​ជាមួយ​​អ្នក​ដទៃឬទេ?

យើង​ចែក​រំលែក​ទិន្នន័យផ្ទាល់​ខ្លួនរបស់​អ្នក​ជាមួយ​ភាគីទីបីប្រសិន​បើ​ពួកគេ​ផ្ដល់ជំនួយ​ដល់​សេវា​ទីផ្សារ​ស្រាវ​ជ្រាវ​របស់យើងតែ​ប៉ុណ្ណោះ។  យើង​ធ្វើ​កិច្ច​សន្យា​ជាមួយ​ភាគីទីបី​ និង​ធានាថា​ព័ត៌មាន​របស់​អ្នកគឺ​ត្រូវ​បាន​ការ​ពារកុំឱ្យគេ​ ប្រើប្រាស់​ ឬ ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ភាគីទីបី​អាច​ប្រើប្រាស់​ទិន្នន័យទាំងនោះបាន​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពីពួកយើង​ថាគួរ​ប្រើវា​យ៉ាង​ដូចម្ដេច។​​​សេវា​​​ទាំងនេះមួយ​ចំនួន​ ក៏នឹង​មាន​សេចក្ដីជូន​ដំណឹង​ពី​សិទ្ធិឯកជនភាព​​ដែលអ្នក​ត្រូវ​ព្រមព្រៀង​ មុន​ពេល​ចូលរួម​ក្នុង​​ការ​ស្រាវ​ជ្រាវ។​

ពេលខ្លះអាចដែរដែល​យើង​ត្រូវ​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ជាមួយអ្នក​ដទៃដោយ​គ្មាន​ការ​យល់ព្រម​ពីអ្នក - ប៉ុន្តែការនេះ​អាច​នឹង​ត្រូ​វ​ធ្វើ​ឡើង​តាមការ​ទាម​ទារ​ដោយ​​ច្បាប់​ឬ ដោយ​​ច្បាប់​អនុញ្ញាតឱ្យ​​យើង​ប្រើ​​ដោយមិន​ចាំបាច់​មាន​ការ​ព្រមព្រៀង​ជាមុន​ពីអ្នក​។​

 

 

តើយើង​ត្រូវ​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកយូរប៉ុណ្ណា?

យើង​រក្សាទុក​ទិន្នន័យផ្ទាល់ខ្លួន​រហូត​ដល់២ឆ្នាំ​បន្ទាប់​ពីបាន​បញ្ចប់​ការស្ទង់​មតិ។​ ក្រោយ​មកទៀត​ យើង​នឹង​លុបចោល​ហើយ​យើង​មិន​រក្សាទុក​ឯកសារចំលង​ណាផ្សេងទៀត​ទេ។​ អ្នក​នឹងទទួល​បាន​សិទ្ធិ​ “លុបចោល​ព័ត៌មាន​ដែល​បាន​ផ្ដល់​”-សូមមើលពីរបៀបធ្វើ​នេះ​នៅខាងក្រោម។

 

តើទិន្នន័យផ្ទាល់ខ្លួន​របស់អ្នក​មានសុវត្ថិភាពយ៉ាង​ដូចម្ដេច?

យើង​ជាសមាជិក​របស់​សមាគម​ស្រាវជ្រាវ​ទីផ្សារ​(ចក្រភពអង់គ្លេស) ហើយ​យើង​ប្ដេជ្ញារក្សាឯកជនភាពនិង​សុវត្ថិភាព​ព័ត៌មានទិ​ន្នន័យ​ផ្ទាល់​ខ្លួនរបស់​​អ្នក​និង​គោរព​ទៅតាម​ស្ដង់ដារឧស្សាហកម្មចំពោះភាពឯកជន និង​សន្តិសុខដោយ​វិធានការ​បច្ចេកទេស និង​ការ​រៀបចំសណ្ដាប់ធ្នាប់​បាន​សមស្រម។ អ្នក​អាចមើលពី​​គោលការណ៍ការពារទិន្នន័យ​ផ្ទាល់ខ្លួន​របស់​យើង​តាមរយៈការ​ស្នើសុំបាន។

 

តើយើងអនុវត្ត​​​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅឯណា?

សម្រាប់​  Northstar UK យើង​នឹង​អនុវត្ត​ដំណើរការ​និង​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​អឺរ៉ុប (EEA)ហើយ​យើង​រក្សាទុក​នៅកន្លែង​ផ្សេង​លើកលែង​តែ​​យើង​ត្រូវការ​ភាគីទីបី​ដើម្បីផ្ដល់ជំនួយ​ដល់​ពួក​យើង។អ្វី​ទាំងអស់​នេះ​គឺយើង​នឹង​​ត្រូវ​រៀបចំ​ឱ្យបាន​សមស្រប​ ​ដើម្បី​ធានា​បាន​ថា​យើង​ប្រើប្រាស់​ទិន្នន័យរបស់​អ្នក​ ​ដូច​ដែល​យើងបាន​កំណត់​។

 

 

តើអ្នក​មានសិទ្ធិអ្វីខ្លះ​ទាក់ទង​នឹង​ទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​?

អ្នក​អាច​លុបចោល​ការព្រមព្រៀងជាមួយ​យើង​​នៅ​ពេល​ណាក៏បាន​ ​ក្នុង​​ដំណើរការប្រើ​ប្រាស់​​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​។ដើម្បី​ធ្វើ​ដូច្នេះបាន​ អ្នក​ត្រូវ​ប្រើព័ត៌មាន​​ទំនាក់ទំនង​លម្អិត​ខាងក្រោម​។​ពេល​ដែល​អ្នក​បាន​លុបចោល​​ការ​ព្រមព្រៀង​រួច​ហើយយើង​នឹង​មិន​ដំណើរ​ការ​ប្រើប្រាស់​ទិន្នន័យផ្ទាល់​ខ្លួន​របស់​អ្នក​ទៀតទេ ហើយយើង​នឹង​លុប​ចោលវាទាំង​អស់​ដោយ​មិន​រក្សា​ទុក​ច្បាប់​ចម្លង​ណា​មួយឡើយ។  ប្រសិន​បើ​អ្នក​បានយល់​ព្រម​ជាមួយនឹង​ពួកយើង​ពីខាង​ដើម​ផ្ដល់​ទិន្នន័យ​នោះ​ទៅ​​ភាគីទីបីរួចទៅហើយ​​ (ក្រៅពី​មូលដ្ឋាន​អនាមិក​)​យើង​​ប្រហែល​ជាមិនអាច​បញ្ឈប់ពួកគេ​មិនឱ្យ​ដំណើរការវាបាននោះ​ទេ។ យើង​នឹង​ដាក់​ព័ត៌មាន​​ទំនាក់ទំនង​លម្អិតរបស់​​អ្នកទៅ​បញ្ជី“កុំទូរស័ព្ទទៅ​”ដែល​ត្រូវ​បាន​រក្សាទុក​ ហើយ​គម្រោង​នីមួយ​សុទ្ធ​ត្រូវ​បាន​ត្រូតពិនិត្យជាមួយ​នឹង​វា-សេចក្ដី​លម្អិត​របស់​អ្នក​នឹង​ត្រូវបាន​​រក្សា​ទុក​ក្នុងគោល​បំណង​នេះ​រយៈពេល​៣ឆ្នាំ។​

 

អ្នក​មានសិទ្ធិ​ចូល​ប្រើ​ទិន្នន័យផ្ទាល់ខ្លួន​ណាមួយ​ដែល​យើង​ដំណើរ​ដែល​វាទាក់​ទងទៅ​​។​យើង​អាចនឹង​ស្នើសុំឱ្យ​អ្នក​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​មុនពេល​ចូល​ប្រើប្រាស់​អ្វីដែល​​ពាក់​ព័ន្ធទៅ​នឹង​ទិន្នន័យ​ផ្ទាល់​ខ្លួន​នោះ។​អ្នក​ក៏អាច​មាន​សិទ្ធិ​រឹតត្បិត​ដំណើរ​ការផ្ទុក​ទិន្នន័យ​​របស់​អ្នក​ឬ​បញ្ជូន​ទិន្នន័យវាទុក​កន្លែង​ផ្សេង​បាន​ ប្រសិន​បើ​អ្នក​អាច​អនុវត្ត​បាន។

 

យើងសូមបញ្ជាក់​​ទិន្នន័យផ្ទាល់​ខ្លួន​របស់​អ្នក​គឺ​ត្រឹម​ត្រូវ​និង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព។​ ប្រសិន​បើ​ព័ត៌មាន​ដែល​លោក​អ្នក​ផ្ដល់ឱ្យ​យើង​ត្រូវ​បាន​ផ្លាស់ប្ដូរ(ឧ. ប្រសិនបើលោក​អ្នក​ផ្លាស់​ប្ដូរ​អាស័យដ្ឋាន​អ៊ីមែល​) សូមលោក​អ្នក​​ជូន​ដំណឹង​ដល់​យើង។ មន្ត្រី​ការពារព័ត៌មាន​​របស់​យើង​ជាជន​ដំបូង​ដែល​អ្នក​ត្រូវ​ទំនាក់ទំនង​សម្រាប់​សិទ្ធិណាមួយ​។​

 

ប្រសិន​បើ​អ្នក​មិនពេញចិត្ត​ចំពោះ​ចំណាត់​ការ​ណាមួយ​របស់​យើង​ទៅលើ​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកទេ​ឬក៏លោកអ្នកចង់ប្ដឹង​​តវ៉ាអ្វីមួយ​ទាក់ទង​នឹង​ដំណើរការនេះអ្ន​កមាន​សិទ្ធិ​ស្នើ​សុំទៅស្នងការ​ការិយាល័យ​ព័ត៌មាន​ដើម្បី​ពិនិត្យ​បញ្ហា​នេះ​។​​ សេចក្ដីលម្អិត​​អំពីសិទ្ធិ​នានា​ពាក់ព័ន្ធទៅនឹង​ព័ត៌មានផ្ទាល់ខ្លួន​និង​អំពី​របៀប​ទំនាក់ទំនង​ទៅ​កាន់​ស្នងការ​​ការិយាល័យ​ព័ត៌មាន គឺមាន​នៅលើ​គេហទំព័រwww.ico.org.uk.

 

 

តើលោក​អ្នកទាក់ទងយើង​ដោយ​របៀបណា?

អ្នក​អា​ចទាក់ទងមក​យើង​បាន​ដោយ​ប្រើព័ត៌មាន​ទំនាក់ទំនង​លម្អិត​​ដែល​បាន​ផ្ដល់​​ឱ្យ​ក្នុង​​ការ​អញ្ជើញឱ្យ​ចូលរួមនៅ​​គម្រោង​ឬ​ដោយនៅ​ក្នុង​គម្រោង​​ផ្ទាល់។​

ទំនាក់​ទំនង​មន្ត្រី​ការពារ​ព័ត៌មាន​របស់​យើង​តាមរយៈDPO@harrisx.com

លោកអ្នក​ក៏អាច​ចូល​ទៅកាន់​គេហទំព័រ​harrisx.comដើម្បី​ទទួល​បាន​មធ្យោបាយជាច្រើន​ទៀត​ដើម្បី​ទំនាក់ទំនងមក​ពួកយើង​។​

 

 

 

 

 

 

ធ្វើបច្ចុប្បន្នភាពចង់ក្រោយនៅខែឧសភាឆ្នាំ 2024